Virgil van Dijk បានប្រាប់ត្រង់ៗថា Lionel Messi គឺជាគូប្រជែងដែលខ្លួនពិបាកតាមបិទបំផុតក្នុងអាជីពពិសេសគឺក្នុងស្ថានភាពបាល់មួយស្មើ និងវាយបកលឿនៗ។នេះបើយោងតាមប្រភពពីSBOKH

ខ្សែការពារមកពីក្លឹប Liverpool សរសេរលើ Twitter ថា៖ “មានខ្សែប្រយុទ្ធកំពូលៗជាច្រើនដែលពិបាកក្នុងការប្រឈមមុខ តែជាការពិត Messi ពិបាកជាងគេ។ Virgil Dijk សរសេរបែបនោះឆ្លើយតបនៅក្នុងកម្មវិធីសំនួរចម្លើយមួយ ដែលសួរថាតែកីឡាករណាដែលរូបគេពិបាកទប់ទល់បំផុត។

កីឡាករទាំងពីរបានប៉ះគ្នារដូវកាលមុនក្នុងការប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជើងទីមួយ Barcelona បានយកឈ្នះ Liverpool ៣-០ ប៉ុន្តែភ្លាត់ចាញ់ ៤-០ វិញនៅជើងទីពីរ។ Virgil Dijk បានបន្ថែមថា Aguero ក៏ជាគូប្រជែងពិបាកមួយដែរ និងតែងតែប្រឈមមុខដាក់គ្នាញឹកញាប់នៅ Premier LeagueRT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ